00:00 /
01:56
ជីវប្រវត្តិលោកតា បា្រជ្ញ ឈួនជីវប្រវត្តិសង្ខេបនាមពេញ ប្រាជ្ញ ឈួនរហស្សនាម ព្រឹទ្ធាចារ្យវោហោសញ្ជាតិ ព្រះរាជាណាចក្រកម្ពុជា កម្ពុជាអាជីព អ្នកចម្រៀងចាប៉ីដងវែងនិពន្ធទំនុកច្រៀងចាប៉ីដងវែង ទំនុកភ្លេង សម្រួលតន្ត្រីចាប៉ីដងវែង តន្ត្រីករចាប៉ីដងវែងជំនាញ ចាប៉ីដងវែងថ្ងៃខែឆ្នាំកំណើត 10 កញ្ញា 1936 (អាយុ 83)មានអ្នកសារព័ត៌មានបានចុះផ្សាយថាគាត់ កើតនៅខែតុលា ឆ្នាំ1936ថ្ងៃទទួលមរណភាព 17 វិច្ឆិកា 2018; 497 ថ្ងៃ កន្លងទៅទទួលមរណភាពដោយសារ លើសឈាម តម្រង់នោម បេះដូង សួតស្រុកកំណើត ភូមិត្រពាំងកក់ បច្ចុប្បន្នភូមិនេះស្ថិតនៅក្នុងឃុំអង្គកែវ តែ ភូមិសម៉ ត្រូវបានបែងចែកជា២ មាន ភូមិសម៉លើ និង ភូមិសម៉ក្រោម ស្ថិតនៅ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវឪពុក ប្រាជ្ញ អូនម្តាយ ជ្រឹង ភាបងប្អូនចំនួន ៦ នាក់ គឺ ប្រុស ៥ ស្រី ១ លោកតា ប្រាជ្ញ ឈិន លោកយាយ ប្រាជ្ញ អ៊ុល លោកតា ប្រាជ្ញ ឈាង លោកតា ប្រាជ្ញ ឈាន លោកតា ប្រាជ្ញ ដោក លោកតា ប្រាជ្ញ ឈួនភរិយា កៅ ព្រីងបុត្រ ៥នាក់ ប្រាជ្ញ ឆាត
ព្រឹទ្ធាចារ្យចាប៉ីដងវែងជំនាន់មុខ
ព្រឹទ្ធាចារ្យ ពូថៅ ដៃ
ព្រឹទ្ធាចារ្យ គង់ ណៃ
ព្រឹទ្ធាចារ្យ ចង្កូម ប្រាំបី
ព្រឹទ្ធាចារ្យ នេត ប៉េ
ព្រឹទ្ធាចារ្យ ម៉ម សុន
ព្រឹទ្ធាចារ្យ អ៊ិន សារុន ម្ចាស់ពានចាប៉ីដងវែងលេខ2 នៅសម័យសង្គមរាស្រ្តនិយម ជាកូនសិស្សលោកតា ពូថៅ ដៃ ឆ្នាំ1960។
ព្រឹទ្ធាចារ្យ ងាំ ង៉ូ
ព្រឹទ្ធាចារ្យ សួន សាន ម្ចាស់ពានរង្វាន់ចាប៉ីដងវែងលេខ2 ប្រចាំឆ្នាំ2002។
ព្រឹទ្ធាចារ្យ គុយ ហ៊ីន
អ្នកចាប៉ីដងវែងជំនាន់ក្រោយ
លោក ពេជ្រ សារ៉ាត់
លោក សាន វណ្ណឌឿន
លោក ឌួង សុខគា
កុមារភាព៖
លោកមានចំណូលចិត្តផ្នែកលេងចាប៉ីដងវែងតាំងពីកុមារភាព ខុសពីបងប្រុសទាំង៤ បានក្លាយជាទាហាន និងបងស្រីម្នាក់ទៀត ជាអ្នកចម្ការ។
នៅអាយុ៩ឆ្នាំ ឪពុកមាររបស់លោកឈ្មោះ ប៉ែត ឌុប(ចង្កូមប្រាំបី) បានបង្ហាត់បង្រៀនជំនាញនេះ ព្រមទាំងបង្រៀនបាលី ចម្រៀង កំណាព្យ និងរឿងនិទានអក្សរសិល្ប៍ផ្សេងៗ ជាហេតុធ្វើឲ្យលោកកាន់តែពូកែវោហាស័ព្ទ និងចេះដឹងផ្នែកអក្សរសាស្ត្របានច្រើន។
ស្នាដៃ
នៅឆ្នាំ ១៩៦២ លោកបានចូលការប្រលងប្រជែងជ្រើសរើសអ្នកចេះដឹង ផ្នែកចាប៉ីដងវែង របស់វិទ្យុជាតិ ដោយទទួលចំណាត់ថ្នាក់លេខ១ ដែលមានអ្នកចូលរួបប្រឡង ២០រូប។
ចម្រៀងរបស់លោក ច្រើនរៀបរាប់ពី ច្បាប់ស្រី ច្បាប់ក្រមង៉ុយ មានជាកំប្លែងខ្លះ ហើយភាគច្រើនបង្កប់ន័យអប់រំ។ លើសពីនេះ លោកអាចតែងបទចម្រៀង ច្រៀងភ្លាមៗ ស្របពេលកំពុងលេងចាប៉ី ហើយឃ្លាឃ្លោងវិញ មានចំណាប់ជួនល្អណាស់។
ពេញមួយជីវិតរបស់លោកតា ប្រាជ្ញ ឈួន គាត់បានបន្សល់ទុកនូវមរតកសំនៀងជាច្រើនដូចជា សាយ័នណារា ច្បាប់ក្រមង៉ុយ អាចារ្យចុង រឿងសុវណ្ណសាម ពុទ្ធប្រវត្តិ និងរឿងរាមកេរ្តិ៍ ជាដើម។
ស្ថានភាពគ្រួសារ ៖
លោក កើតនៅឆ្នាំ ១៩៣៦ ក្នុងភូមិត្រពាំងកក់ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ក្នុងគ្រួសារកសិករ។ លោក មានកូនប្រុសស្រីចំនួន៥នាក់ ក្នុងនោះមាន៣នាក់រស់នៅជាមួយលោក។ ប៉ុន្តែលោក តា ប្រាជ្ញ ឈួន មិនបានបង្រៀនចាប៉ីដល់កូនៗឲ្យបន្តតំណែងឡើយ ។ អ្នកចម្រៀងចាប៉ីល្បីល្បាញរូបនេះ ពិការភ្នែកទាំងសងខាង តាំងពីអាយុ៥ឆ្នាំ ដោយសាររោគកញ្ជ្រឹល។
ប្រវត្តិតស៊ូ និងដើមចមក្លាយជាអ្នកលេងចាប៉ី ៖
លោកមានចំណូលចិត្តផ្នែកលេងចាប៉ីដងវែងតាំងពីកុមារភាព ខុសពីបងប្រុសទាំង៤ បានក្លាយជាទាហាន និងបងស្រីម្នាក់ទៀត ធ្វើស្រែចម្ការ។ នៅអាយុ៩ឆ្នាំ ឪពុកមាររបស់លោកឈ្មោះ ប៉ែត ឌុប ហៅចង្កូមប្រាំបី បានបង្ហាត់បង្រៀនជំនាញនេះ ព្រមទាំងបង្រៀនបាលី ចម្រៀង កំណាព្យ និងរឿងនិទានអក្សរសិល្ប៍ផ្សេងៗ ជាហេតុធ្វើឲ្យលោកកាន់តែពូកែវោហាស័ព្ទ និងចេះដឹងផ្នែកអក្សរសាស្ត្របានច្រើន។
ចម្រៀងរបស់លោក ច្រើនរៀបរាប់ពីច្បាប់ស្រី ច្បាប់ក្រមង៉ុយ មានជាកំប្លែងខ្លះ ហើយភាគច្រើនបង្កប់ន័យអប់រំ។ លើសពីនេះ លោកអាចតែងបទចម្រៀង ច្រៀងភ្លាមៗ ស្របពេលកំពុងលេងចាប៉ី ហើយឃ្លាឃ្លោងវិញ មានចំណាប់ជួនល្អណាស់។
នៅឆ្នាំ ១៩៦២ លោកបានចូលការប្រលងប្រជែងជ្រើសរើសអ្នកចេះដឹង ផ្នែកចាប៉ីដងវែង របស់វិទ្យុជាតិ ដោយទទួលចំណាត់ថ្នាក់លេខ១ ។ ក្រោយមក កេរ្តិ៍ឈ្មោះលោក ចាប់ផ្ដើមល្បីល្បាញពេញប្រទេស ដោយលោកត្រូវបានគេអញ្ជើញទៅក្រៅប្រទេសដូចជា អាមេរិក បារាំង សិង្ហបុរីជាដើម។
ស្ថានភាពបច្ចុប្បន្ន ៖
ព្រឹទ្ធភិរម្យវោហាសាស្ត្រ ប្រាជ្ញ ឈួន បានទទួលមរណភាព នៅវេលាម៉ោង១៖៣០រំលងអាធ្រាត្រ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ដោយរោគាពាធ ក្នុងព្រះជន្ម៨២ឆ្នាំ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ មុនអនិច្ចកម្ម លោកតែងមានជំងឺប្រចាំកាយ ខ្សោយអស់កម្លាំង និងពិសាបាយមិនសូវបាននោះទេ។ លោកត្រូវបានក្រុមគ្រួសារបញ្ជូនពីខេត្តតាកែវ មកសង្គ្រោះ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
សពរបស់ព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតាភិរម្យ ប្រាជ្ញ ឈួន ត្រូវបានដឹកពីមន្ទីរពេទ្យមកតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅក្នុងសាលាធម្មសភា វត្តបទុមវតី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ៕
អត្ថបទ៖ លឹម សុនា
Biography of Grandfather Barbara, Brief History, Full Wisdom, Wisdom, Anonymity, God Cambodia's Cambodian Professional Singer Dong Text Text Chapter Music Length, Chapter Musician, Chapi Dong Length, Birthday, September 10, 1936 (Age 83) Journalists reported that he was born in October 1936 on the death of November 17, 2018; 497 days ago died from blood, heart transfusions, lungs, hometown, village of Khartoum, currently stayed Title in the Kokka village, but the Territory is divided into two, consisting of the Territory and the Underground Territory, located in Kharkiv, Trang, Tibetan province, Father Wise men, mothers, six siblings, 5 men, 1 grandfathers, wisdom, grandparents, grandfathers, grandfathers, wisdom, Wisdom Grandfather, Wisdom, Wife, Wife, Five Sons, Wisdom, Chat Professor Chapi Dong, Leading Professor Axe Professor Sang Nai, Eight Jaw Professor Ned Pay, Professor Momson, Professor N. Sar The owner of the 2nd Socialist Socialist Era, a disciple of Grandfather Author 1960. Professor Suan San, winner of the 2nd Annual Chapter Award of 2002. Sharat San Wardawi, childhood Duong Sokka: He has had a long-term chicken player preference since childhood, different from the four brothers At the age of nine, his father, Pat Dub (eight jaws) trained this skill and taught Bali, songs, poetry, and Varied legends are making him stronger and more literary knowledgeable. National Radio's Length Chip section, ranked 20 examiners. He describes women's laws, female rules, some humor, and mostly embedded boxes Additionally, he can compose the songs immediately while playing chips and the phrase is interested For the rest of his life, Wisdom, he left many heritage of songs like Shayannar, the Law of Nguyen, Sanath, Sanath, Buddhism, Buddhism, and Family Situation: Born in 1936 in the village of Trachkok, Kharkiv, Trang, Tibetan province He has five sons and daughters, three of whom live with him, but Grandfather Wisdom has not taught the children to remain in office. This picture has been blindsided since the age of 5 because of tuberculosis. Practice and originally became a chip player: He had a favorite chicken player At the age of nine, his father, Pat Dub, called eight jaws Training this skill, as well as teaching Bali, songs, poetry, and legends, makes him more powerful and literary knowledge. Many describe female laws, female rules are somewhat humorous and mostly educated. In addition, he can compose songs as soon as possible while playing chips and phrases In 1962, he entered the challenge to choose National Radio's long-term chicken section with number one ranking. Later, his reputation began Well-known throughout the country, he is invited abroad, like America, France, Singapore. At 1:30 p.m. on November 17, 2018, with a disease at the age of 82 Before the hospital, he was often physically ill, fatigued, and drinking He was taken by a family from the Tibetan province to be rescued and treated at a kalmm hospital November 9, 2018. The body of Professor Japi Dong, Grandfather, Wisdom, Chun, was transported from The hospital comes to celebrate traditional festivals in the Temple of Thomwati, located in the Dortomuk County, Dhondur, Phnom Penh.